អតីតខ្សែបម្រើក្លិបបិសាចក្រហម Manchester United លោក Paul Ince បានសង្កត់ធ្ងន់ៗថា Paul Pogba គួរតែបន្តកុងត្រាចំនួនប្រាំឆ្នាំទៀតជាមួយក្លិប ហើយបើពុំដូច្នោះទេ ក្លិបគួរតែដាក់លក់រូបគេនៅលើទីផ្សារដោះដូរកីឡាករតែម្តងទៅ ដើម្បីយកលុយមកទិញកីឡាករឆ្នើមផ្សេងៗទៀត។
ជាការពិតណាស់ បច្ចុប្បន្នកុងត្រារបស់ Pogba នៅ Man Utd គឺនៅសល់តែមួយរដូវកាលទៀតប៉ុណ្ណោះ ដូច្នេះរូបគេអាចចាកចេញដោយគ្មានតម្លៃខ្លួន ក្រោយបញ្ចប់រដូវកាលថ្មីខាងមុខនេះ ម្យ៉ាងវិញទៀតកីឡាករសញ្ជាតិបារាំងរូបនេះ តែងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ Real Madrid, Paris Saint Germain និង Juventus ជាដើម៕