តើ Ramos នឹង​ពាក់អាវ​លេខប៉ុន្មាននៅ​ PSG ?

0

ក្លិប​បារាំង Paris Saint-Germain ហាក់ដូចជា​បាន​បញ្ជាក់​រួចរាល់​ហើយ ពី​ការ​ចុះហត្ថលេខា​របស់ Sergio Ramos ដោយ​ចៃដន្យ បន្ទាប់​ពី​ខ្សែការពារ​រូប​នេះ បាន​បញ្ចប់​ផ្លូវ​គ្នា​ជាមួយ Real Madrid​។

ជាក់ស្ដែង Ramos ត្រូវ​បាន​គេ​មើលឃើញ​នៅ​ឯ​ទឹកដី Parc des Princes កាលពី​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ ជា​កីឡាករ​ថ្មី​របស់ PSG នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា PSG ហាក់ដូចជា​មាន​ចេតនា​ចង់ឱ្យ​បែកធ្លាយ​ព័ត៌មាន ដោយ​បាន​បង្ហោះ​អត្ថបទ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ពួក​គេ កាលពី​ថ្ងៃ​ពុធ ដែល​បាន​បញ្ជាក់​ថា Ramos នឹង​ពាក់អាវ​លេខ ៤ នៅ​ប៉ា​រី​ស​។ បន្ទាប់​មក​អត្ថបទ​ត្រូវ​បាន​លុប​ចោល​យ៉ាង​ឆាប់រហ័ស​៕