ស្ថានភាពជំងឺកូវីដ១៩ នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៧ កក្កដា នៅក្នុងខេត្តចំនួន៥ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។

ក្នុងនោះរួមមាន៖

+ខេត្តកោះកុង រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៨៤នាក់។

+ខេត្តប៉ៃលិន រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២នាក់។

+ខេត្តបាត់ដំបង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន៥៤នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤១នាក់ ជាពលករត្រឡប់មកពីប្រទេសថៃ១៣នាក់ និងមានករណីជាសះស្បើយ៨នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបងរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១៣៤០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៤៣នាក់ និងកំពុងសម្រាកព្យាបាល៦៨៨នាក់ ស្លាប់៩នាក់។

+ខេត្តបន្ទាយមានជ័យ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៧នាក់ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០កុម្ភៈ។

+ខេត្តឧត្តរមានជ័យ រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៩៦នាក់ថ្មី ក្នុងនោះ(០៦ករណី សហគមន៍ និង៩០ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៣៦នាក់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន១.១៩២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ១០៦៣ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១២៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ២៣៧ នាក់ កំពុងសម្រាកព្យាបាលចំនួន ៩៥០ នាក់ និងស្លាប់ចំនួន ០៣នាក់។