ប្រេ​ស៊ី​ល បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa America 2021 (មានវីដេអូ)

0

ក្រុម​សាំ​បា​ប្រេ​ស៊ី​ល បាន​ឡើង​ទៅ​ឈរ​ចាំ​មុន ​នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ ពាន​ប្រចាំ​តំបន់​អា​មេ​រិ​កឡា​ទី​ន Copa America 2021 នៅ​ពេល​យកឈ្នះ​ប៉េ​រូ ១-០ ក្នុង​វគ្គ ៤​ក្រុម​ចុង​ក្រោយ ​នា​ព្រឹក​ថ្ងៃ​អង្គារ ទី​០៦ ខែកក្កដា ឆ្នាំ​២០២១ នេះ​។

១​គ្រាប់​របស់​កីឡាករ Lucas Paqueta នៅ​នាទី​៣៥ ពី​ការ​បញ្ជូនបាល់របស់ Neymar ផង​នោះ គ្រប់គ្រាន់​ល្មម​ក្នុង​ការ​ជួយ​ប្រេ​ស៊ី​ល​ បន្តដំណើរ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​បន្ត​ទៀត បើ​ទោះបី​វគ្គ​ទី​២ ពុំ​មានការ​បំប៉ោង​សំណាញ់​គ្នា​ទៀត​ក៏​ដោយ ដោយ​ត្រូវ​រង់ចាំ​ក្រុម​ឈ្នះ​​រវាង អា​ហ្ស​ង់​ទី​ន និង​កូ​ឡុំ​ប៊ី​ ដែល​នឹង​ប្រកួត​បញ្ចប់​វគ្គ ៤​ក្រុម​ចុង​ក្រោយ​នា​ម៉ោង ០៨៖០០​នាទី​ព្រឹក​ថ្ងៃស្អែក​៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=tbkQoiD–A4