អ៊ីតា​លី នឹង​ត្រូវ​អវត្តមាន​រនាំង​ការពារ​ម្នាក់ ក្នុង​ជំនួប​ធំ​ទល់​នឹង​អេ​ស្ប៉ា​ញ នៅ Euro 2020 រាត្រី​នេះ​

0

ខ្សែការពារ​ស្លាប​ស្តាំ Leonardo Spinazzola នឹង​អវត្តមាន​ពី​ក្រុម​ជម្រើសជាតិ​អ៊ីតា​លី ក្នុង​ជំនួប​ធំ​ទល់​នឹង​អេ​ស្ប៉ា​ញ ​នៅ Euro 2020 ដោយសារ​បញ្ហា​របួស​សរសៃពួរ​ជើង (Achilles tendon) ធ្ងន់​ដែល​ត្រូវ​បាន​ធ្វើការ​វះកាត់​បន្ទាន់​ផង​ដែរ​។

ខ្សែការពារ​វ័យ ២៨​ឆ្នាំ ដែល​មក​ពី​ក្លិប​ក្នុងស្រុក AS Roma ខាង​រូប​នេះ បាន​រង​របួស​សរសៃពួរ​ជើង និង​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​ចុង​ម៉ោង​ផង​ដែរ ក្នុង​ជំនួប​ដែល​អ៊ីតា​លី និង​ប៊ែ​ល​ហ្សិ​ក ក្នុង​វគ្គ ៨​ក្រុម​ចុង​ក្រោយ​។

គួរ​ជម្រាប​ផង​ថា Leonardo Spinazzola ជា​ខ្សែការពារ​ស្លាប​ស្តាំ ១​រូប​មិន​អាច​ខ្វះ​បាន ដែល​រូបគេ​ត្រូវ​បាន​លោក Roberto Mancini ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស ១១​នាក់​ដំបូង​ជា​និច្ច​៕