ភ្នំពេញ៖ បន្ទាប់ពីទទួលបានខំមិន ពីប្រជាពលរដ្ឋភ្លាមទាក់ទងទៅនឹង ការជួបជុំផឹកស៊ីស្រែកច្រៀង បង្កសម្លេងរំខានដល់អ្នកជិតខាង នៅវេលាម៉ោង ១០:១៥នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្តល់ព័ត៌មានដល់អធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដើម្បីចុះដល់ទីតាំងភ្លាមៗ ដោយបានធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះភ្លាមៗផងដែរ ហើយក៏បានណែនាំឲ្យអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕