Pulisic បាន​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​រឿង​មួយ​នេះ​! (មានវីដេអូ)

0

ខ្សែបម្រើ​របស់​ក្រុម​តោ​ខៀវ Chelsea និង USMNT Christian Pulisic ទទួល​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ នៅ​ក្នុង​បណ្ដាញ​សង្គម​ Twitter បន្ទាប់​ពី​រូបគេ​បាន​បង្ហោះ​វី​ដេ​អូ ការ​ត្រេះ​បាល់​នៅ​លើ​ទូក ជាមួយនឹង​ការ​ធ្វើបាប ត្រី​មួយ​ក្បាល​ដែល​ជិត​ផុត​ពូជ នឹង​ហាមឃាត់​។

កាលពី​ថ្ងៃ​សៅរ៍ ​វី​ដេ​អូ​បានចែករំលែកពាសពេញនៅ​លើ​បណ្តាញ​សង្គម ដែល​បង្ហាញ​ពី​ខ្សែបម្រើអា​មេ​រិច​វ័យ​ ២២​ឆ្នាំ​រូប​នេះ​កំពុង​អង្គុយ​នៅ​លើ​ទូក​ ដោយ​ត្រេះ​បាល់​ពីលើ​ត្រី​យក្ស​មួយ​ក្បាល ពួក​គេ​ស្ទូច ក្នុង​ដំណើរ​កំសាន្ត​វិស្សមកាល​រដូវក្តៅ​នេះ​ជាមួយនឹង​គ្រួសារ​។

គួរ​ជម្រាប​ថា Goliath grouper គឺជា​ត្រី​កម្រ ទឹកប្រៃ​ដ៏​ធំ​មួយ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​តំបន់​ត្រូពិច​។ វា​អាច​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ទូទៅ​នៅ​ក្នុង​ដែនទឹក​ នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ទ្វីប​អា​មេ​រិច ​រួម​ទាំង Florida Keys, Bahamas ភាគច្រើន​នៃ​តំបន់ Caribbean និង​ឆ្នេរសមុទ្រ​ប្រេ​ស៊ី​ល​។ ហើយ​វា​មិនសូវ​ត្រូវ​បាន​គេ​រក​ឃើញ​ នៅ​ឆ្នេរសមុទ្រ​អាហ្វ្រិក ​ពី​កុង​ហ្គោ​រហូត​ដល់​សេ​ណេ​ហ្កា​ល់​ទេ​៕

សូមទស្សនាវីដេអូខាងក្រោម៖