គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោក Gareth Southgate ជឿជាក់ថា ប្រធានក្រុមតោកំណាច Harry Kane អាចនាំក្រុមទៅយកពាន EURO 2020 យ៉ាងពិតប្រាកដ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ ឈ្នះអ៊ុយក្រែន ៤-០ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ជាការពិតណាស់ ខ្សែប្រយុទ្ធរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur វ័យ២៧ឆ្នាំរូបនេះ ត្រូវបានគេដឹងថា រូបគេអាចនឹងចាកចេញពីក្លឹបចាស់របស់ខ្លួន នៅរដូវកាលក្រោយនេះ ខណៈដែលមានក្លិបយក្សធំៗជាច្រើន កំពុងចិញ្ចឹមចិត្តដណ្ដើមគ្នា៕