Wolves បាន​យក​ខ្សែប្រយុទ្ធ​ម្នាក់​ពី Barca ដើម្បី​ពង្រឹង​ក្រុម​

0

ក្លិប​ចចក​ខ្មៅ Wolves បាន​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Francisco Trincao របស់​ក្លិប Barcelona ក្នុង​ការ​ខ្ចីជើងរយៈពេល​មួយ​រដូវ​កាល ជាមួយនឹង​ជម្រើស​ក្នុង​ការ​ទិញ​ផ្តាច់​ផង​ដែរ​។

ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​មួយ ២១​ឆ្នាំ​រូប​នេះ គឺជា​សមាជិក​មួយ​រូប​របស់​លោក Ronald Koeman ដែល​បាន​ជួយ​ឱ្យ Barca ឈ្នះ​ពាន Copa del Rey ហើយ​រូបគេ​ពិតជា​ធ្វើ​បាន​ល្អ​មែនទែន ​ជាមួយនឹង​រដូវ​កាល​ដ៏​មមាញឹក​របស់​ក្រុម​អ្នកមាន​បុណ្យ បន្ទាប់​ពី​ការ​មក​ដល់​របស់​គេ​នៅ​ក្នុង​ឆ្នាំ ២០២០​។

Trincao នឹង​ត្រូវ​ចំណាយពេល​មួយ​រដូវ​កាល ​ក្នុង​ការ​ស្នាក់​នៅ​ទឹកដី Molineux,  ខណៈ​ក្លិប Wolve ចង់បាន​រូបគេ​ដើម្បី​ទៅ​ជួយ​ពង្រឹង​ក្រុម​បន្ថែម នៅ​ក្នុង​ក្រប​ខណ្ឌ Premier League ស្រប​ពេល​ដែល​គ្រូបង្វឹក​លោក Nuno Espirito ក៏​ទើបតែនឹង​ផ្លាស់​ទៅ​កាន់​ក្លិប Tottenham Hotspur ផង​ដែរ​៕