ក្លិប Everton បានចុះកិច្ចសន្យាជាមួយអតីតអ្នកចាត់ការក្លិប Liverpool លោក Rafa Benitez ជាអ្នកចាត់ការថ្មីរ នៅក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។
ការតែងតាំងលោក Benitez នេះ បានធ្វើឡើងបន្ទាប់ពី មានដំណើរការជ្រើសរើសដ៏តឹងរឹង និងទូលំទូលាយដោយក្លិប ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ជាដំណើរការ ដែលបានរួមបញ្ចូលការសម្ភាសន៍ ជាមួយបេក្ខជនជាច្រើនរូប នេះបើតាមក្លិប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ៕