មុនការប្រកួត វគ្គ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍យូរ៉ូ ២០២០ រវាង អង់គ្លេស និង អាល្លឺម៉ង់ គេទទួលបានខ្សែវីដេអូខ្លីមួយ ដោយថាលោក Jurgen Klopp ដែលជាអ្នកចាត់ការ ក្រុមហង្សក្រហម Liverpool នៅអង់គ្លេស និងមានសញ្ជាតិ អាល្លឺម៉ង់ បានមកដើររាំហ៊ោ ជាមួយអ្នកគាំទ្រ នៅមុខកីឡដ្ឋាន Wembley ហើយធ្វើឲ្យមានការចាប់អារម្មណ៍ ពេញប្រព័ន្ធអ៊ីនធឺណិត។
តែយ៉ាងណាមិញ តាមការបញ្ជាក់ច្បាស់ការនោះ ពុំមែនជាលោក Jurgen Klopp ទេ ពោលគ្រាន់តែបុរសម្នាក់នោះ ជាអ្នកគាំទ្រ ដែលមានមុខមាត់ស្រដៀង នឹងគ្រូបង្វឹករបស់ហង្សក្រហមតែប៉ុណ្ណោះ។
ផ្ទុយទៅវិញ គេហាក់មានចេតនា ចង់រៀបចំខ្លួន បន្លំធ្វើជា Klopp តែម្តង ព្រោះទាំងសំលៀកបំពាក់ ទាំងការនិយាយ គឺរៀបពាក្យឲ្យមានន័យថា លោកជា Klopp រហូតសូម្បីតែអ្នកសារព័ត៌មាន ក៏ចូលទៅសម្ភាសន៍ ហើយច្រឡំចែករំលែកបន្តគ្នាផងដែរ៕