ក្លិបបិសាចក្រហម Manchester United បានយល់ព្រមតម្លៃផ្ទេរ ៧៣លានផោន ដែលស្មើនឹង ១០១លានដុល្លាររបស់ Borussia Dortmund សម្រាប់នាំយកកីឡាករខ្សែប្រយុទ្ធ Jodan Sancho មកលេងនៅទឹកដី Old Trafford ហើយ។
ខ្សែបម្រើស្លាបអង់គ្លេសវ័យ ២១ឆ្នាំរូបនេះ នឹងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Manchester United ដ្បិតរូបគេពុំទាន់មកពិនិត្យសុខភាព ក៏ដូចជានិយាយរឿងផ្ទាល់ខ្លួនក៏ដោយ ដោយសារកំពុងជាប់ភារកិច្ចជាមួយជម្រើសជាតិតោកំណាចអង់គ្លេស នៅយុទ្ធនាការពានជើងឯកអឺរ៉ុប UEFA Euro 2020។
តម្លៃផ្ទេរ ៧៣លានផោននេះដែរ នឹងធ្វើឲ្យ Sancho ក្លាយជាកីឡាករអង់គ្លេសថ្លៃជាងគេឈរនៅលំដាប់ទី២ បន្ទាប់ពី Man Utd បានទិញខ្សែការពារ Harry Maguire មកពីក្លិប Leicester City កាលពីឆ្នាំ២០១៩ ក្នុងតម្លៃ៨០លានផោន ដែលស្មើនឹងជាង១១០លានដុល្លារ៕