ទីបំផុត Messi ក្លាយជា​កីឡាករ គ្មានតម្លៃផ្ទេរជា​ផ្លូវការ​ហើយ​

0

កំពូល​ខ្សែប្រយុទ្ធ Lionel Messi បាន​ព្យួរ​ជើង​ទំនេរ ​បន្ទាប់​ពី​កិច្ចសន្យា​របស់​គេ បាន​ផុតកំណត់​នៅ​ថ្ងៃនេះ​ ជាមួយក្លិប​អ្នកមាន​បុណ្យ FC Barcelona​។ ខណៈ​ដែល Messi មាន​ភាព​ស្ងប់ស្ងាត់ និង​ផ្តោត​លើ​ក្រុម​ជម្រើសជាតិ ជា​ជាង​ការ​ស្វែងរក​កិច្ចសន្យារ​ថ្មី​។

ទោះជា​យ៉ាងណា រវាង Barcelona និង Messi នៅ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ណា ​ដែល​បង្ហាញ​ពី​ការ​ចុះ​កុងត្រា​ថ្មី ក្នុង​នាម​ជា​កីឡាករ​ឥត​គិតថ្លៃ​ខ្លួន ដែល​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ធំ ក្នុង​ចំណោម​អ្នកគាំទ្រ និង​អ្នកគ្រប់គ្រង​ក្លឹ​ប​។

បច្ចុប្បន្ន Messi កំពុង​រវល់​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន នៅ Copa America ដែល​ក្រុម Albiceleste នឹង​ត្រូវ​ជួប​អេ​ក្វា​ឌ័​រ​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​៕