ឱ្យប្រផ្នូលពីល្ងាច! ព្រឹកឡើងយកសាំងដុតផ្ទះ សម្លា​ប់ខ្លួនឯង

0

ភ្នំពេញ៖ បុរសម្នាក់បានយកសាំងដុតផ្ទះ ស​ម្លា​ប់ខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦នឹង០០នាទី ចំណុចក្រុមទី០៦ ភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

យោងតាមប្រភព ព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គី ឈាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិកំពង់ឡី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមការបំភ្លឺរបស់ឈ្មោះ សុំ នឿន ភេទស្រី អាយុ៤៩ឆ្នាំ ត្រូវជាប្រពន្ធ បានបំភ្លឺឱ្យដឹងថាកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ប្ដីរបស់ខ្លួន គាត់បានអង្គុយនិយាយតែម្នាក់ឯង ក្នុងផ្ទះនិងបានយកពូថៅ វាយទូរស័ព្ទអស់ចំនួន០៤គ្រឿង, ម៉ូតូ០១គ្រឿង ខ្លួនស្រែកហាមគាត់ តែមិនព្រមស្ដាប់ ហើយនិយាយថា គេមកយកខ្លួនឥឡូវហើយ ចំណែកខ្លួនបានទៅដេកផ្ទះ ប្អូនបង្កើតរបស់ខ្លួន។

លុះព្រឹកឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦នឹង០០នាទី ខ្លួនបានត្រឡប់មកផ្ទះវិញ ឃើញទ្វារបិទខ្លួន ក៏បានមើលតាមប្រឡោះជញ្ជាំង ឃើញប្ដីរបស់ខ្លួន កំពុងមួលគំរបដបសាំង ចាក់ពេញផ្ទះ ហើយយកដែកកេះដុតខ្លួន គាត់តែម្តង បណ្តាលឱ្យឆេះផ្ទះទាំងស្រុង និងខ្លួនគាត់ស្លា​ប់តែម្តង។

ស្ត្រីជាប្រពន្ធបានបញ្ជាក់ដែរថា ប្តីខ្លួនមានវិបត្តិក្នុងគ្រួសារ ពេលស្រវឹងតែងតែ រករឿងប្រពន្ធជាប្រចាំ។ ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសា​ក​ស​ព របស់ជនរ​ង​គ្រោះ ខាងលើឈ្មោះ គី ឈាន សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាយកសាំងចាក់ដុ​តខ្លួ​ន​ឯង ស្លា​ប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកស​ព​ជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើ ពិធីបុណ្យតាមប្រពៃណី៕