ទីបំផុត Spurs រកបាន​គ្រូបង្វឹក​ថ្មី​ហើយ​

0

ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​តែងតាំង​លោក Nuno Espirito Santos ជា​គ្រូបង្វឹក​ថ្មី​។ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្លិប​អង់គ្លេស​មួយ​នេះ​។

អតីត​អ្នកចាត់ការ Wolverhampton Wanderers បាន​ចុះ​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ ជាមួយ​ក្លិប​មាន់​ខ្នាយ​មាស ក្នុង​តំណែង​ជា​អ្នកចាត់ការ​ពេញ​សិទ្ធ ជំនួស​លោក Jose Mourinho ដែល​ត្រូវ​បាន​ក្លិប​បណ្ដេញ​ចេញពី​តំណែង​។

ជា​ការ​ពិត​ណាស់ ប្រធាន​ផ្នែក​បច្ចេកទេស​លោក Fabio Paratici បាន​ធ្វើការ​ចរចា​គ្រូបង្វឹក​ជា​ច្រើន​រូប​មក​ហើយ ទើប​ចុង​ក្រោយ​ចរចា​ត្រូវ​ជាមួយ​អ្នកចាត់ការ ​ជនជាតិ​ព័រ​ទុ​យ​ហ្កា​ល់ លោក Nuno​។

ជាក់ស្តែង Spurs ធ្លាប់​ចរចា​ជាមួយ​អ្នកចាត់ការ Antonio Conte, Mauricio Pochettino, Paulo Fonseca, Gennaro Gattuso និង Julen Lopetegui តាំងពី​ចប់​រដូវ​កាល ២០២០-២១ ប៉ុន្ដែ​ពុំ​មានការ​ព្រមព្រៀង​គ្នា​ឡើយ​៕