ភ្នំពេញ៖បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីហិង្សាដោយចេតនាបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃនៅចំណុចវាលស្រែទួលបទបេង ស្ថិតក្នុងភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សីខេត្តបាត់ដំបង ។
យោងតាមស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅចំណុចវាលស្រែទួលបទបេង ស្ថិតក្នុងភូមិអូរក្របៅ ឃុំមោង ស្រុកមោងឫស្សីខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ រួមជាមួយយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯកសគឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងក្នុងអង្គភាព ធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ មិត្ត មុំ ហៅក្រួច អាយុ ៣៥ឆ្នាំ រស់នៅភូមិរលួស ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងក្នុងករណីហិង្សាដោយចេតនាបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វេីការសាកសួរស្រាវជ្រាវ។
មូលហេតុឈានដល់ការឃាត់ខ្លួនបុរសរូបនេះគឺកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុចកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង រួចបប្រដាប់ ដោយកាំបិតខ្វែវ ធ្វើសកម្មភាពកាប់និងក្រវែង ទម្លុះជញ្ជាំងផ្ទះរបស់ជនរងគ្រោះឈ្មោះយុន សុខឃឿន ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងយកដាវសាំម៉ូរ៉ៃ ចូលទៅកាប់បំបែកអំពូលភ្លើងក្នុងផ្ទះជនរងគ្រោះរួមទាំងម៉ូតូផង បន្ទាប់មកក៍ដើរចេញមកក្រៅរួចទាញព្រួញកណ្ដុលបាញ់ទម្លោះជញ្ជាំងផ្ទះជនរងគ្រោះម្ដងរួចទៅហើយតែមិនទាន់អស់ចិត្តស្រាប់តែនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង ១៦ និង៣០នាទីជនសង័្សយរូបនេះនៅបន្តសកម្មភាពជាថ្មីម្តងទៀតដោយក្នុងដៃប្រដាប់ដោយចបជីក បានធ្វើសកម្មភាពវាយបំផ្លាញម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០០៩ ផ្លាកលេខភ្នំពេញ 1AK3878 ជារបស់ជនរងគ្រោះដដែលបណ្ដាលឱ្យបាក់កាំបន្ទះកង់ខាង ក្រោយ បាក់បូមចំហៀងខាងស្ដាំផ្នែកខាងក្រោយ-កំពិតស្លាកលេខធ្វើឱ្យខូចខាតយ៉ាងដំណំ។
បច្ចុប្បន្នសមត្ថកិច្ច នគរបាលបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ និងវត្ថុតាង មកកាន់ការិយាល័យជនាញ នៅស្នងការដ្ឋានដេីម្បីអនុវត្តតាមផ្លូវច្បាប់៕