ការចរចារវាងក្លិបបិសាចក្រហម Manchester United និងក្លិប Borussia Dortmund ទាក់ទងនឹងការទិញយកខ្សែបម្រើ Jadon Sancho មកកាន់ទឹកដី Old Trafford មើលទៅដូចជារលូនល្អ ដូច្នេះគេរំពឹងទុកថា Man UTD នឹងទិញយក Sancho បានជោគជ័យ នៅសប្តាហ៍ក្រោយ ក្នុងតម្លៃខ្លួន ៧៥លានផោន (ស្មើនឹងប្រមាណ១០៤.៦លានដុល្លារអាមេរិក)។
គួររំលឹកថា Manchester United ចង់ទិញយក Sancho តាំងពីឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ ក្លិបក៏បានដាក់សំណើទិញយកគេពី Dortmund ប៉ុន្តែត្រូវបដិសេធ ដោយសារតថ្លៃមិនត្រូវគ្នា។ ដោយកាលនោះ មានតម្លៃ១០៨លានផោន (ស្មើនឹងប្រមាណ១៥០.៧លានដុល្លារអាមេរិក)។
Jadon Sancho បានព្រមព្រៀងចុះកុងត្រាដល់ទៅ៥ឆ្នាំ នៅទឹកដី Old Trafford និងអាចក្លាយជាកីឡាករដែលរកបានប្រាក់ឈ្នួលថ្លៃបំផុតគឺដល់ទៅ ៣៥,០០០០ ផោន (ស្មើនឹងប្រមាណ ៤៩,០០០០ដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ឯណោះ៕