Erling Haaland នឹង​ផ្លាស់​ទៅ​កាន់​ក្លិប​អធិរាជ​ស Real Madrid នា​រដូវក្ដៅ​នេះ​

0

ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់ព្រម​ផ្លាស់​ទៅ​កាន់​ក្លិប​អធិរាជ​ស Real Madrid នា​រដូវក្ដៅ​នេះ​ហើយ ដោយ​ក្លិប​យក្ស​នៅ​លី​គ Laliga មួយ​នេះ សង្ឃឹមថា​អាច​យក​រូបគេ​ក្នុង​តម្លៃ​ប្រហែល ១១២​លាន​ផោន (​ឬ​ប្រមាណ ១៥៥​លាន​ដុល្លារ​អា​មេ​រិ​ក​)​។

ជា​ការ​ពិត​ណាស់ Haaland បាន​ក្លាយជា​ម៉ាស៊ីន​រក​គ្រាប់​ឲ្យ​ក្លិប Dortmund ក្រោយ​រូបគេ​មក​រួមរស់​ជាមួយ​ក្លិប​នេះ​បាន​រយៈ ១៨​ខែ និង​បង្ហាញខ្លួន​បាន ៥៩​ប្រកួត​។ ជាក់ស្ដែង នៅ​ក្រ​ខណ្ឌ Bundesliga រដូវ​កាល ២០២០-២០២១ កន្លង​ទៅ​នេះ គេ​អាច​រក​គ្រាប់​បាល់​បាន ២៧​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ២៨​ប្រកួត​។

គួរ​ឲ្យ​ដឹង​ថា ក្រៅ​តែ​ពី​ក្លិប Real Madrid មាន​ក្លិប​នៅ​ក្រប​ខណ្ឌ Premier League ដូច​ជា Manchester United, Chelsea និង Manchester City ក៏​សុទ្ធតែ​ចង់បាន​តារា​ឆ្នើម Haaland ប៉ុន្ដែ​រូបគេ​ទំនងជា​មាន​ភាគរយ​ខ្ពស់​សម្រាប់ Real Madrid ៕