ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ថ្មីចំនួន៦២នាក់ ក្នុងនោះស្រុកស្ទឹងត្រង់១០នាក់ ស្រុកចំការលើ១នាក់ ស្រុកកំពង់សៀុម២នាក់ ស្រុកស្រីសន្ធរ៤នាក់ ស្រុកជើងព្រៃ១០នាក់ ស្រុកបាធាយ១៨នាក់ ស្រុកព្រៃឈរ១១នាក់ ស្រុកកោះសូទិន៤នាក់ និងមកពីខេត្តកំពង់ឆ្នាំង១នាក់ និងខេត្តត្បូងឃ្មុំ១នាក់ និងមានករណីជាសះស្បើយចំនួន៧៥នាក់ផងដែរ។


