ក្រុមបញ្ចៈខែលព័រទុយហ្កាល់ ទទួលបានកៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ EURO 2020 ក្នុងនាមជាក្រុមលេខ៣ល្អបំផុត បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ជាមួយក្រុមមាន់គកបារាំង ២-២ ក្នុងវគ្គចែកពូល។
សម្រាប់លទ្ធផលស្មើគ្នានេះ គ្រប់គ្រាន់ឱ្យក្រុមការពារជើងឯកព័រទុយហ្កាល់ ទទួលបានលេខ៣ល្អបំផុត តែចាញ់ head-to-head អាល្លឺម៉ង់ ខណៈបារាំងមាន ៥ពិន្ទុ ឈរនៅកំពូលតារាង។
គួរជម្រាបថា ក្រោយឆ្លងកាត់វគ្គចែកពូលទាំងលំបាកនេះ ព័រទុយហ្កាល់នឹងឡើងទៅវគ្គ១៦ក្រុម ជួបជាមួយក្រុមចំណាត់ថ្នាក់លេខ១លើពិភពលោក បែលហ្ស៊ិក នារាត្រីថ្ងៃអាទិត្យខាងមុខនេះ៕
សូមទស្សនាវីដេអូហាយឡាយ៖