ក្រុមជម្រើសជាតិអេស្ប៉ាញ ទទួលបានជ័យជម្នះដំបូងនៅ EURO 2020 ក្នុងការប្រកួតចុងក្រោយវគ្គចែកពូល ដែលពួកគេលត់ស្លូវ៉ាគី ៥-០ និងឈរនៅលេខ២ ក្នុងតារាងនៃពូល E។
កីឡាករ Aymeric Laporte និង Ferran Torres របស់ Manchester City រួមជាមួយខ្សែប្រយុទ្ធ Pablo Sarabia របស់ PSG រកបានម្នាក់មួយគ្រាប់ ខណៈកីឡាករក្រុមស្លូវ៉ាគី Martin Dubravka និង Juraj Kucka ធ្វើឱ្យបាល់ចូលទីខ្លួនឯងម្នាក់មួយគ្រាប់។
អេស្ប៉ាញ នឹងជួបក្រូអាត ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នាថ្ងៃចន្ទសប្ដាហ៍ក្រោយ ក្នុងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ខណៈស្លូវ៉ាគីត្រូវហាលអាវត្រឹមវគ្គនេះ៕
សូមទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=C8VJ-foPmbs