ក្លិបបិសាចក្រហម Manchester United បានបង្កើនថ្លៃចរចា ដើម្បីផ្ទេរយកខ្សែប្រយុទ្ធ Jadon Sancho របស់ Borussia Dortmund ដល់ទៅ៨៥លានអឺរ៉ូ។
បច្ចុប្បន្ន Sancho កំពុងបំពេញកាតព្វកិច្ច ជូនក្រុមជម្រើសជាតិអង់គ្លេស។ ដោយឡែកនៅក្លិប Dortmund គេត្រូវបានអនុញ្ញាតឱ្យចាកចេញនៅរដូវក្ដៅនេះ ប្រសិនបើក្លិបដែលចង់បានគេ ហ៊ានចំណាយលើថ្លៃដែលពួកគេទាមទារ។
Sancho គឺជាកីឡាករមួយរូបដែល Man Utd ចិញ្ចឹមចិត្តចង់បានជាយូរមកហើយ ដោយសារតែសមត្ថភាពរបស់គេនៅលើទីលាន ទាំងការបញ្ចប់ទី និងការបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគ្រាប់បាល់៕