ក្រោយជួយ Inter ឲ្យឈ្នះពាន Serie A Ashley Young កំពុងប្រញាប់ប្រញាល់ ត្រៀមចាកចេញពីក្លឹបអ៊ីតាលីមួយនេះ ដើម្បីត្រឡប់មកកាន់ Premier League វិញ បន្ទាប់ពីកុងត្រារបស់គេ នឹងត្រូវផុតកំណត់នៅចុងខែនេះ។
Goal បានឲ្យដឹងថា អតីតខ្សែបម្រើស្លាបរបស់ក្លឹប Aston Villa វ័យ ៣៥ឆ្នាំរូបនេះ នឹងចាកចេញពីក្រុម Inter នៅចុងខែនេះ នៅពេលកុងត្រារយៈពេលខ្លីរបស់គេផុតកំណត់ នឹងត្រឡប់ទៅទឹកដី Watford និង Burnley ក្រោមការដង្ហើយហៅរបស់អតីតគ្រូបង្វឹកលោក Dean Smith៕