ទីបំផុត AC Milan ព្រម​ទិញ​ផ្តាច់ ខ្សែការពារ​ខ្ចី​ជើង​ម្នាក់ ពី​តោ​ខៀវ​

0

Fikayo Tomori បាន​សម្រេច​ផ្ទេរ​ពី​ក្រុម​តោ​ខៀវ Chelsea ក្នុង​ទឹកប្រាក់​ចំនួន ២៥ លាន​ផោន (៣៤ លាន​ដុល្លារ​អា​មេ​រិ​ក​) ទៅ AC Milan​។

Tomri ជា​កីឡាករ​ខ្ចី​ជើង​មក​កាន់​ទឹកដី San Siro របស់ AC Milan អស់​មួយ​រដូវ​កាលមក​ កីឡាករ​សញ្ជាតិ​អង់គ្លេស ​ដើម​កំណើត​កា​ណា​ដា​ វ័យ​២៣​ឆ្នាំ​រូប​នេះ បាន​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​រហូត​ដល់​ឆ្នាំ​២០២៥​។

គួរ​ជម្រាប​ថា Tomori ក្លាយជា​កីឡាករ​ទី ២ របស់ Milan នៅ​រដូវក្តៅ​នេះ ដោយ​អ្នកចាត់ការ​ទូទៅ​លោក Mike Maignan បាន​ចូលរួម​ពី Lille ដើម្បី​ជំនួស​លោក Gianluigi Donnarumma បាន​ជ្រើស​យក​៕