ក្រុមពណ៌ទឹក្រូច បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ ១៦​ក្រុម​នៅ Euro 2020 ក្រោយ​បំបាក់​​អូ​ទ្រី​ស ២-០ (មានវីដេអូ)

0

ក្រុមបាល់ទាត់​ជម្រើសជាតិ​ពណ៌ទឹកក្រូច​ហូ​ឡង់ បាន​ក្លាយជា​ក្រុម​ទី​៣ ដែល​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ នៃ​ពានរង្វាន់​អឺរ៉ុប UEFA Euro 2020 បន្ទាប់​ពី​បំបាក់​អូ​ទ្រី​ស ២-០ ដែល​ជា​ជ័យជម្នះ​លើក​ទី​២ របស់​ពួក​គេ​ប្រចាំ​ពូ​ល C​។

ក្រុម​ដែល​ខកខាន FIFA World Cup 2018 បាន​ចូលរួម​ជាមួយ​អ៉ី​តា​លី និង​ប៊ែ​ល​ហ្សិ​ក ក្នុង​ការ​ឈ្នះ​កៅអី​ទៅ​លេង​វគ្គ​ចាញ់​-​ធ្លាក់​ជា​បន្ត​ទៀត នៅ​ពេល​រកបាន​ជ័យជម្នះ ២​ប្រកួត​ជាប់​ៗ​គ្នា​នៃ​ការ​ប្រកួត ​ដែល​បាន​យកឈ្នះ​អ៊ុយ​ក្រែ​ន ៣-២ នៅ​ថ្ងៃ​បើក​ឆាក មុន​មក​ឈ្នះ​អូ​ទ្រី​ស ២-០ នៅ​កីឡដ្ឋាន​ដែល​ស្ថិត​ក្នុង​ទីក្រុង Ajax ប្រទេស​ហូ​ឡង់​តែ​ម្តង​ នា​រាត្រី​ឈាន​ចូល​ថ្ងៃ​សុក្រ ទី​១៨ ខែមិថុនា ឆ្នាំ​២០២១​។

សូម​ជម្រាប​ថា ហូ​ឡង់ នឹង​ត្រូវ​ប៉ះ​គូប្រជែង​ក្នុង​វគ្គ ១៦​ក្រុម​ចុង​ក្រោយ រវាង​ក្រុម​ដែល​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ ពី​ក្នុង​ពូ​ល D, E ឬ​ពូ​ល F ទៅ​តាម​រូបមន្ត​របស់ UEFA៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=bbq_-655sjM