Ramos នៅតែមិនដាច់អាល័យជាមួយ Real Madrid

0

អតីត​ប្រធាន​ក្រុម Blancos នឹង​ចាក​ចេញពី Santiago Bernabeu បន្ទាប់​ពី​ចំណាយពេល​រួមរស់​អស់ ១៦ឆ្នាំ​។

ប្រធាន​ក្រុម Sergio Ramos បាន​និយាយ​ថា​ គេ​មាន​បំណង​ទទួលយក​ការ​ផ្តល់​ជូន​របស់ Real Madrid រយៈពេល​មួយ​ឆ្នាំ​ទៀត​ខ្លាំង​ណាស់ ប៉ុន្តែ​ត្រូវ​បាន​ខាង​ក្លិប​ប្រាប់​ថា អស់​ពេល​ហើយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ខ្សែការពារ​កណ្តាល​វ័យ ៣៥​ឆ្នាំ​រូប​នេះ នឹង​បន្ត​លេង​បាល់ទាត់​ក្នុង​អាជីព​កម្រិត​ខ្ពស់​បំផុត ប៉ុន្តែ​នៅ​មិន​ទាន់​មានការ​អះអាង​ថា Ramos នឹង​សម្រេចចិត្ត ចូលរួម​ក្រុម​ណាមួយ នៅ​រដូវ​កាល​ក្រោយ​នៅឡើយ​ទេ​៕