ភ្នំពេញ៖ ពលករខ្មែរត្រឡប់មក ពីប្រទេសថៃប្រមាណជាង ៦០០នាក់ ដាក់ឲ្យធ្វើចត្តាឡីស័ក ក្នុងមណ្ឌលធ្វើចត្តាឡីស័កកងវ៉ា បាន១៣ថ្ងៃហើយ ស្រាប់តេស្តសំណាកលើកចុងក្រោង រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥២នាក់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិកងវ៉ា សង្កាត់កមពង់ស្វាយ ក្រុងសិរីសោភ័ណ។
មន្ត្រីប្រចាំការក្នុងមណ្ឌលចត្តាឡីស័កកងវ៉ាបានឲ្យដឹងថា ក្នុងមណ្ឌលចត្តាឡីស័កកងវ៉ា ក្រុងសិរីសោភ័ណ មានពលករខ្មែរដែលត្រឡប់ ពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័ក មានប្រមាណជាង ៦០០នាក់ ហើយជាក់ស្តែងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ មានពលករខ្មែរដែលត្រូវបាន បញ្ចប់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តែបានចំនួន ១៣ថ្ងៃហើយ បានរកឃើញវិជ្ជមានកូវីដ១៩ មានចំនួន៥២នាក់ ។ ដោយឡែកកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ មានចំនួន ១៣នាក់។
សូមរំលឹកថា នៅថ្ងៃទី១៧ មិថុនា ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៧នាក់ និងមានអ្នកជាសះស្បើយចំនួន ៦៣នាក់ ៕


