Van de Beek ប​ង្ហើ​ប​ថា ចង់​ផ្លាស់​ទៅ​ទឹកដីអេស្ប៉ាញ សម្រាប់រដូវក្តៅ​នេះ​

0

យោង​តាម​ការ​រាយការណ៍​ ពី​ប្រភព​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​ក្លិប​បិសាច​ក្រហម Donny van de Beek ពិតជា​ចង់​ចាក​ចេញពី​ Manchester United ផ្ទេរ​ទៅ​លេង​នៅ Barcelona ដោយសារ​គេ​មិន​សប្បាយចិត្ត​ ក្នុង​ការ​ស្នាក់​នៅ​ទឹកដី Old Trafford​។

គួរ​បញ្ជាក់​ថា ខ្សែបម្រើ​ហូ​ឡង់​វ័យ ២៤​ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​ពី​ក្លិប Ajax មក Manchester United នៅ​រដូវ​កាល​មុន ក្នុង​តម្លៃ​ខ្លួន​៤០​លាន​ផោន​(​ស្មើនឹង​ប្រមាណ​៥៦.៤​លាន​ដុល្លារ​) ប៉ុន្តែ​បាន​ជាប់​ជម្រើស ១១​នាក់​ដំបូង​ ក្នុង​ការ​ប្រកួត​ក្រប​ខណ្ឌ Premier League តែ​៤​ប្រកួត​គត់ ខណៈ​ដែល លោកគ្រូ Ole Gunnar Solskjaer ចូល​ចិត្ត​ដាក់​ខ្សែបម្រើ Bruno Fernandes, Paul Pogba, Scott McTominay, Fred និង Nemanja Matic នៅ​ក្នុង​តំបន់​បម្រើ​ជាង​៕