ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់ និងមានករណីជាសះស្បើយចំនួន១៤២នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពតបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើុយចំនួន៤២២នាក់ និងកំពុងសម្រាកព្យាបាលចំនួន៥១២នាក់ និងស្លាប់៧នាក់៕




