Pogba ចោទ​ថា ខ្សែការពារ​អា​ល្លឺ​ម៉​ង់​លេង​ខាំ​កញ្ចឹងក​

0

ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ Antonio Rudiger បាន​ចេញ​មុខ​បកស្រាយ​ ទាក់ទង​នឹង​ហេតុការណ៍​ក្នុង​ការ​ប្រកួត​រវាង​ក្រុម​មាន់គក បារាំង ទល់​នឹង អា​ល្លឺ​ម៉​ង់ នៅ Euro 2020 ដែលខ្សែបម្រើ Paul Pogba បាន​និយាយ​ថា​ខ្លួន​បាន​ខាំ​ត្រង់​កញ្ចឹងក ​ផ្នែក​ខាងក្រោយ​របស់​គេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ Rudiger បាន​បដិសេធ​ថា គេ​មិន​បាន​ធ្វើ​ដូច្នេះ​ឡើយ គឺ​មក​ពី​កំលុង​ពេល​នោះ​ កីឡាករ​ទាំង​ពីរ​នៅ​កៀក​កិត​គ្នា​ពេក ហើយ​គេ​មិន​បាន​មាន​ចេតនា​ ចង់​បង្ក​ហិង្សា​ណាមួយ​លើ​រាង​កាយ​របស់ Paul Pogba នោះ​ឡើយ​ហើយ​រូបភាព​នោះ​ វា​មើលទៅ​ដូច​ជា​ដាក់បន្ទុក​ទៅ​លើ​គេ​ខ្លាំង​ពេក​ហើយ​។

កាល​ណោះ Pogba ថែម​ទាំង​បាន​តវ៉ា​ ទៅ​អាជ្ញាកណ្ដាល​ទៀត​ផង ​ប៉ុន្តែ Rudiger មិន​ត្រូវ​បាន​ដាក់​ពិន័យ​ឲ្យ​កាត​លឿង ឬ​កាត​ក្រហមឡើយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​កាល់​ នៅ​ថ្ងៃ​ទី​១៩ វេលា​ម៉ោង​១១​យប់​៕