ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្កាល់ កីឡាករ Cristiano Ronaldo បានដកនូវដបកូកាដែលបានដាក់នៅទល់មុខខ្លួនក្នុងសន្និសិទសារព័ត៌មានមុនការប្រកួត EURO ដោយរូបគេបានជំនួសវិញដោយដបទឹកសុទ្ធ។
ពិតណាស់ ក្រុមហ៊ុនភេជ្ជៈកូកាកូឡា គឺ ជាអ្នកឧបត្ថម្ភផ្លូវការណ៍របស់ព្រឹត្តិការណ៍ EURO ប៉ុន្តែ Ronaldo គិតថាវាមិនល្អសម្រាប់សុខភាពឡើយ ហើយគ្មានអ្វីដែលល្អជាងទឹកបរិសុទ្ធឡើយ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ហើយមិនមានអ្វីត្រូវគិតច្រើនឡើយ កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ ក៏បានដកកំប៉ុងកូកាកូឡាដែលបានដាក់លើតុនោះទុកចោលម្តុំ និងបានយកទឹកមកដាក់នៅខាងមុខខ្លួនវិញតែម្តង៕