អេ​ស្ប៉ា​ញ​ខកចិត្ត​ បាន​ត្រឹមស្មើ​ស៊ុ​យ​អែ​ត 0-0 ក្នុង​ការ​ប្រកួត​បើក​ឆាក​ (មានវីដេអូ)

0

ជា​លទ្ធផល​ខកចិត្ត ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បាន​ត្រឹម 0-0 ស្មើ ក្នុង​ការ​ប្រកួត​បើក​ឆាក EURO 2020 ទល់​នឹង​ស៊ុ​យ​អែ​ត​ប៉ុណ្ណោះ​។

ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ មានឱកាស​គ្រប់គ្រង​ការ​ប្រកួត​ច្រើន និង​មានការ​បញ្ជូន​បាល់​ទៅ​មក​ពី​តំបន់​ការពារ​ដល់​តំបន់​ប្រយុទ្ធ ប៉ុន្ដែ​មិន​អាច​ទំ​លុះ​សំណាញ់​ទី​គូប្រកួត​បាន​ឡើយ​។

បន្ទាប់​ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត ក្រុម​អេ​ស្ប៉ា​ញ​មាន​ស្ថិតិ​គ្រប់គ្រង​បាល់​៨៥​ភាគរយ ដែល​ពួក​គេ​ជា​ក្រុម​ដំបូង​ធ្វើ​បាន​កំណត់​ត្រា​នេះ​នៅ EURO ចាប់តាំងពី​ឆ្នាំ​១៩៨០ មក​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អេ​ស្ប៉ា​ញ​បញ្ជូន​បាល់​សរុប​បាន​៤១៩​លើក នៅ​ក្នុង​តង់​ទី​១ ជា​ចំនួន​ដែល​ច្រើន​បំផុត​លើស​ក្រុម​ណា​ៗ​ទាំងអស់​នៅ EURO ផង​ដែរ​៕

សូមទស្សនាវីដេអូហាយឡាយ៖

https://www.youtube.com/watch?v=NHfYgt8Udr0