អ្នកជំងឺកូវីដ១៩ បានទៅប្រើប្រាស់សេវានៅធនាគារ​ Shinkansen Bank ក្នុងសង្កាត់ស្ទឹងមានជ័យ១​

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅធនាគារ​ Shinkansen Bank​ ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១៖៥០ ដល់ម៉ោង ១២៖០០ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

មូលហេតុ មានអ្នកជំងឺកូវីដ១៩​​ បានទៅប្រើប្រាស់សេវា នៅទីតាំងខាងលើនេះ ។