ក្លិបតោខៀវ Chelsea គ្រោងដាក់កីឡាកររបស់ខ្លួន ៣នាក់ដើម្បីជាថ្នូរប្តូរយកខ្សែការពារស្លាប Achraf Hakimi ពីក្រុម Inter Milan មកវិញ, ជាមួយនឹងតម្លៃ ៦០ លានផោន ឬប្រមាណ (៨៥ លានដុល្លាអាមេរិក)។
ក្នុងនោះ Chelsea មានបំណងដាក់កីឡាកររបស់ខ្លួន ៣ នាក់បន្ថែមទៀត ដើម្បីល្បួងក្រុម Inter ឱ្យឆាប់លក់ Hakimi ក្នុងនោះមានដូចជាកីឡាករ David Zappacosta, Tammy Abraham និង Kovacic។
ជាការពិតណាស់ ក្លិបតោខៀវកំពុងចង់បានខ្សែការពារស្លាបថ្មី ដែលមានគុណភាពម្នាក់នៅក្នុងរដូវក្តៅនេះ ហើយក្នុងនោះកីឡាករ Hakimi គឺជាជម្រើសដំបូងដ៏សក្តិសមបំផុតសម្រាប់ពួកគេ, ខណៈក្រុម Inter ក៏កំពុងត្រូវការលក់កីឡាកររបស់ខ្លួនយ៉ាងហោចម្នាក់នៅក្នុងរដូវកាលនេះផងដែរ ដើម្បីយកថវិការមកជួយទ្រទ្រង់ក្លិប៕