Kylian Mbappe ត្រូវបានគេរាយការណ៍ថា បានខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពី Olivier Giroud បានចោទប្រកាន់រូបគេ ថា ព្រងើយកន្តើយដោយចេតនា ចំពោះការរត់យកបាល់របស់ខ្លួន នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ ឈ្នះលើប៊ុលហ្គារីក្នុងលទ្ធផល ៣-០។
ជាការពិតណាស់ Giroud បានចូលលេងជាកីឡាករបម្រុង ប៉ុន្តែបន្ទាប់ពីការប្រកួត ខ្សែប្រយុទ្ធក្រុមតោខៀវរូបនេះ បាននិយាយដៀមដាមទៅលើ Mbappe។
Giroud បាននិយាយថា៖“ ពេលខ្លះអ្នកធ្វើរត់អស់ពីចិត្ត តែបាល់មិនដែលបោះមកដល់ខ្ញុំឡើយ។”
យ៉ាងណាមិញ អ្នកចាត់ការទូទៅលោក Didier Deschamps មិនបានបង្ហាញពីភាពធ្ងន់ធ្ងរ នៃបញ្ហានេះទេ ដោយលោកបានធ្វើការសម្របសម្រួលឡើងវិញ៕
សូមទស្សនាវីដេអូហាយឡាយ៖
https://www.youtube.com/watch?v=Y4jG7eHPRic