អតីតខ្សែបម្រើហង្សក្រហម កីឡាករ Georginio Wijnaldum បានពន្យល់ពីការសម្រេចចិត្ត ចូលរួមក្លិបអ្នកមានបារាំង Paris Saint-Germain បន្ទាប់ពីមានការផ្សារភ្ជាប់ច្រើនខែ ជាមួយក្លិបអ្នកមានបុណ្យ Barcelona។
ក្លិប PSG បានប្រកាសជាផ្លូវការ ពីការចុះលេខាកុងត្រាជាមួយ Wijnaldum កាលពីថ្ងៃអង្គារ បន្ទាប់ពីខ្សែបម្រើជនជាតិហូឡង់រូបនេះ បានចែកផ្លូវគ្នាជាមួយក្លិបហង្សក្រហម Liverpool នៅដំណាច់រដូវកាល ២០២០-២១។
ដំបូងឡើយក្លិប Barcelona ជាគោលដៅបន្ទាប់សម្រាប់ Wijnaldum ដែលអាចចូលរួមដោយគ្មានតម្លៃផ្ទេរ ប៉ុន្ដែចុងក្រោយគេសម្រេចចូលរួមក្លិបយក្សបារាំង ដោយគេបាននិយាយថាលោក Mauricio Pochettino ជាអ្នកជំរុញធំបំផុត៕