ខ្សែការពារ Jordi Alba បានចាត់ទុកការដែលក្លិបអ្នកមានបុណ្យ Barcelona បានសម្រេចចិត្តលក់ខ្សែប្រយុទ្ធ Luis Suarez ទៅកាន់ Atletico Madrid គឺជាកាដូដ៏ល្អបំផុត និងជារឿងដ៏អស់សំណើចបំផុតផងដែរ។
ជាការពិតណាស់ Barcelona បានសម្រេចិត្តលក់ផ្តាច់ Suarez ទៅកាន់ Atletico Madrid កាលពីដើមរដូវកាលកន្លងទៅ ក្នុងតម្លៃខ្លួនត្រឹមតែ ៦លានអឺរ៉ូប៉ុណ្ណោះ (៧លាន៣សែនដុល្លារ) ហើយអ្វីដែលអស្ចារ្យបំផុតនោះ គឺកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ បានជួយឲ្យ Atletico Madrid ឈ្នះនូវពានរង្វាន់ La Liga ជាលើកដំបូង ក្នុងរយៈពេលប្រាំពីររដូវកាល៕