Dortmund ច្រានចោល​ចំពោះ​ការ​ដេញថ្លៃ​​របស់ Man Utd សម្រាប់ Sancho

0

ថ្មី​ៗ​នេះ ក្រុម​បិសាច​ក្រហម Manchester United បាន​ដេញថ្លៃ​ក្នុង​ទឹកប្រាក់​ចំនួន ៦៧លាន​ផោន (៩៥ លាន​ដុល្លារ​) សម្រាប់ Jadon Sancho ពី Dortmund​។

ខ្សែបម្រើ​អន្តរជាតិ​អង់គ្លេស​រូប​នេះ គឺជា​គោលដៅ​មួយ ​ក្នុង​ចំណោម​គោលដៅ​កំពូល​របស់​លោក Ole Gunnar Solskjaer នៅ​រដូវក្តៅ​នេះ ​បន្ទាប់​ពី​កិច្ចព្រមព្រៀង​មិន​បាន​សំរេច​សម្រាប់​កីឡាករ​វ័យ ២១ ឆ្នាំ​កាលពី​ឆ្នាំ​មុន ​ដោយសារ​តែ​មាន​គម្លាត​រវាង​ភាគី​ទាំង​ពីរ​ លើ​ការ​វាយតំលៃ​។

ទោះជា​យ៉ាងណា លោក Solskjaer នៅ​តែ​ចង់​ពង្រឹង​ប្រព័ន្ធ​ការពារ ស្លាប​ស្តាំ​ជា​ចាំបាច់ ហើយ​ការ​ពិភាក្សា​កំពុង​បន្ត​ជាមួយ Sancho និង Borussia Dortmund ជុំវិញ​ការ​ផ្ទេរ​ដ៏​មាន​សក្តានុពល​មួយ​៕