Pogba ថាខ្លួន​មិន​ទាន់​មាន​ចិ​ក្ច​ពិភាក្សា​ថ្មី ​ជាមួយ​បិសាច​ក្រហមនៅឡើយ​ទេ​

0

Paul Pogba បាន​អះអាង​ថា រូបគេ​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​ក្លឹ​ប​បិសាច​ក្រហម Manchester United នៅឡើយ​ទេ អំពី​អនាគត​របស់​ខ្លួន ហើយ​គាត់​មិន​ទាន់​បាន​ទទួល​ការ​ផ្តល់​ជូន​ជាក់ស្តែង​ ណាមួយ​ពី​ក្លឹ​ប​នៅឡើយ​ទេ​។

ទោះ​យ៉ាងណា ខ្សែបម្រើ​បារាំង​វ័យ ២៨​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​រាយការណ៍​ថា កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ ជាមួយ​ក្លិប​អធិរាជ​ស Real Madrid នា​ពេល​ថ្មី​ៗ​នេះ បាន​និយាយ​ថា គាត់​មិន​មាន​ទំនាក់ទំនង ​ជាមួយ​ក្លឹ​ប​បច្ចុប្បន្ន​របស់​គាត់​ ចាប់តាំងពី​ចុងបញ្ចប់​នៃ​យុទ្ធនាការ ២០២០-២១ ។

គួរ​រំលឹក​ថា Pogba បាន​មក​កាន់​ទឹកដី Old Trafford ក្នុង​តម្លៃ​កំណត់​ត្រា ៨៩ លាន​ផោន (១២៥ លាន​ដុល្លារ​អា​មេ​រិ​ក​) កាលពី​ឆ្នាំ ២០១៦៕