សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានកោះហៅកីឡាករ១១រូបបន្ថែមទៀត សម្រាប់បម្រុងត្រៀមប្រកួត EURO 2020 ស្របពេលកីឡាករនៅក្នុងក្រុមធំកំពុងបារម្ភរឿងឆ្លងកូវីដ១៩ ពីរករណី។
កីឡាករក្រុមអេស្ប៉ាញ U21 ដែលត្រូវបានកោះហៅរួមមាន Alvaro Fernandez, Oscar Mingueza, Marc Cucurella, Bryan Gil, Juan Miranda, Gonzalo Villar, Alejandro Pozo, Brahim Diaz, Martin Zubimendi, Yeremy Pino និង Javi Puado។
ដោយឡែកកីឡាករ ៦រូបផ្សេងទៀត ដែលត្រូវបានកោះហៅ មុនកីឡាករក្មេងៗទាំងនេះមានដូចជា៖ Pablo Fornals, Carlos Soler, Rodrigo Moreno, Brais Mendez, Raul Albiol និង Kepa Arrizabalaga។
គួរជម្រាបថា ពួកគេទាំង១១នាក់ គឺជាកីឡាករលេងក្នុងជម្រើស១១នាក់ដំបូង ទល់នឹងលីទុយអានី ដែលត្រៀមចូលរួមប្រកួត EURO ខណៈកីឡាករក្រុមធំកំពុងធ្វើចត្តាឡីស័ក៕