ខ្សែការពាររបស់ក្លិបញញួយក្ស West Ham កីឡាករ Declan Rice បានសន្យាថារូបគេនឹងផឹកស្រាជាលើកដំបូងក្នុងជីវិត ប្រសិនបើក្រុមជម្រើសជាតិអង់គ្លេស លើកពានរង្វាន់ EURO ឆ្នាំនេះ។
ជាការពិតណាស់ តារាឆ្នើមរបស់ West Ham វ័យ២២ឆ្នាំរូបនេះ ក៏បានស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិអង់គ្លេស ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ EURO ផងដែរ ខណៈរូបគេបានសារភាពថា ខ្លួនមិនមែនជាអ្នកចូលចិត្តផឹកស្រាឡើយ ប៉ុន្តែគេនឹងសាកល្បងផឹកវាជាលើកដំបូង បើអាចជួយអង់គ្លេស ឈ្នះពានរង្វាន់ធំជាងគេនៅអឺរ៉ុបមួយនេះ៕