ក្លិបអ្នកមានបារាំង Paris Saint-Germain ខិតកាន់តែកៀកក្នុងការនាំយកអ្នកចាំទី Gianlugi Donnarumma មកចូលក្រុមដោយគ្មានតម្លៃផ្ទេរ ពី AC Milan។
អ្នកចាំទីអ៊ីតាលីវ័យ ២២ឆ្នាំរូបនេះ បានជួបពិភាក្សាជាមួយភ្នាក់ងារ Mino Raiola ជាច្រើនខែមកហើយ ប៉ុន្ដែពុំមានការព្រមព្រៀងបន្ដកិច្ចសន្យា រវាងភាគីទាំងពីរឡើយ ហើយចុងក្រោយគេនឹងដើរចេញពីទឺកដី San Siro ដោយគ្មានតម្លៃខ្លួន។
យ៉ាងណាមិញ PSG ត្រូវបានផ្ដល់ដំណឹងថា បានដាក់សំណើរយៈពេល ៥ឆ្នាំទៅ Donnarumma ដោយគេអាចទទួលបានប្រាក់ឈ្នួល ១២លានអឺរ៉ូក្នុងមួយឆ្នាំ បូករួមនឹងប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗទៀត។
ដោយឡែក AC Milan ក៏បានប្រកាសសមាជិកថ្មី ក្រោយចែកផ្លូវគ្នាជាមួយ Donnarumma ដោយបាននាំយកអ្នកចាំទីឆ្នើម Mike Maignan ពីក្លិប Lille ក្នុងតម្លៃផ្ទេរជាទឹកប្រាក់ ១៥លានអឺរ៉ូ៕