លឿនពេក! បើកកង់បីវ៉ាជែង ចាប់ហ្វ្រាំងក្រឡាប់ បោកអូសជ្រុលបុក រថយន្តនៅខាងមុខ របួស៥នាក់

0

ភ្នំពេញ៖ បុរសម្នាក់បើកកង់បីវ៉ាជែង ចាប់ហ្វ្រាំងបង្ខំក្រឡាប់បោក អូសជ្រុល ទៅបុករថយន្តនៅខាងមុខ បង្កឱ្យអ្នកជិះកង់បីរបួស៥នាក់។ករណីនេះនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញកង់បី ពាក់ផ្លាកលេខ ភ្នំពេញ(ត) 1IQ-0725ជិះគ្នា៥នាក់ បានបើកវ៉ាជែងជាមួយកង់បី មួយគ្រឿងទៀត។ដល់កន្លែងកើតហេតុស្រាប់តែ មានឧបសគ្គនៅខាងមុខក៏ចាប់ហ្វ្រាំង បង្ខំធ្វើឱ្យក្រឡាប់បោកអូស ទៅបុករថយន្តកាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2AC-8177 ពីក្រោយបណ្តាលឱ្យរងការខូចខាត ផ្នែកខាងក្រោយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះវាស់វែងនិងមធ្យោបាយ ទៅរក្សាទុកដើម្បីរង់ចាំ ការដោះស្រាយនៅពេលក្រោយ៕