តៃកុងវៀតណាម ជាន់ហ្គ័រ ច្រឡំហ្វ្រាំង រថយន្តលឿនជ្រុលបុកផ្ទះ អ្នកភូមិបង្កខូចខាតធ្ងន់ធ្ងរ

0

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហើយបត់ បានជាន់ហ្គ័រច្រឡំហ្វ្រាំង រថយន្តលឿនជ្រុល ទៅបុកផ្ទះអ្នកភូមិបង្កឱ្យខូចខាត ធ្ងន់ធ្ងរតែមិនបណ្ដាលឱ្យ នរណាម្នាក់ រងរបួសឡើយ។ហេតុការណ៍ នេះបានកើតឡើង ស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី៧ ខែមិថុនាឆ្នាំ២០២១។

ម្ចាស់រថយន្ត បង្កជាជនជាតិវៀតណាម បានឱ្យដឹងថា នៅពេលកើតហេតុ រូបគាត់បានបើកបររថយន្តម៉ាក Lexus LX300 ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2M-4860 មកដល់កន្លែងកើតហេតុ ក៏បានបត់ឆ្វេងត្រឡប់ក្រោយ។ពេលនោះរូបគាត់ ជាន់ហ្គ័រច្រឡំហ្វ្រាំង ក៏ជ្រុលទៅបុកចូលផ្ទះ អ្នកភូមិពេញទំហឹង បណ្តាលឱ្យទ្វាររបងផ្ទះ រួមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត រងការខូចខាតធ្ងន់ធ្ងរ។ តែ មិនបណ្ដាលឱ្យ មាននរណាម្នា ក់រងរបួសទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកឱ្យភាគីបង្កនិងម្ចាស់ផ្ទះសម្របសម្រួលគ្នាខាងរថយន្តបង្កយល់ព្រមសងម្ចាស់ផ្ទះដែលរងគ្រោះចំនួន២.២០០ដុល្លារ៕