កន្លងមក ឃើញថា ខ្សែបម្រើ Georginio Wijnaldum ហាក់មានបំណងចង់ផ្លាស់ទៅកាន់ក្លិប Barcelona ជាខ្លាំង បន្ទាប់ពីផុតកុងត្រាជាមួយហង្សក្រហម ប៉ុន្តែនៅដំណាក់កាលចុងក្រោយ ខ្សែបម្រើរូបនេះក៏បានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្រុមអ្នកមានបារាំង Paris Saint-Germain ដែលមានតម្លៃខ្លួនថ្លៃជាង។
យោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានឱ្យដឹងថា Wijnaldum នឹងទទួលបានកុងត្រាពី PSG មានតម្លៃទ្វេរដង, ហើយប្រសិនបើក្លិប Barcelona មិនមានការផ្តល់ជូនណាមួយដែលល្អជាងនេះទេ នោះខ្សែបម្រើរូបនេះនឹងទៅចូលរួមជាមួយក្រុមជើងឯករងរបស់ Ligue 1 ហើយ៕