ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Sergio Busquets ត្រូវបានធ្វើតេស្ដរកឃើញថាបានឆ្លងកូវីដ-១៩ ៥ថ្ងៃមុនព្រឹត្តិការណ៍ EURO 2020 ចាប់ផ្ដើម។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ(RFEF) បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្សែបម្រើរបស់ Barcelona រូបនេះ បានចាកចេញពីជំរុំហ្វឹកហាត់ Las Rozas បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងការតេស្ដជុំចុងក្រោយ។
ទោះយ៉ាងណាក្ដី កីឡាករដទៃទៀតនៅក្នុងក្រុមធ្វើតេស្ដឃើញអវិជ្ជមាន ពីរថ្ងៃបន្ទាប់ពីពួកគេប្រកួតមិត្តភាពទល់នឹងព័រទុយហ្កាល់ ដោយបញ្ចប់ក្នុងលទ្ធផល ០-០៕