យោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលី Everton បានចាប់ផ្តើមពិភាក្សាជាមួយអតីតគ្រូបង្វឹកក្រុម Juventus លោក Andrea Pirlo ជុំវិញតួនាទីជាអ្នកចាត់ការ។
បុរសអ៊ីតាលីវ័យ ៤២ឆ្នាំរូបនេះ បានចាកចេញពីក្រុម Juventus បន្ទាប់ពីបានចូលកាន់តំណែងតែមួយរដូវកាលប៉ុណ្ណោះ ខណៈដែលក្លិបនេះមិនបានការពារពាន Serie A របស់ពួកគេនៅទីបំផុតបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ និងបានចាកចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ៕