Benzema រង់ចាំ​មិត្ត​រួម​ជាតិ មក​ចូលរួម​ជាមួយ Real Madrid

0

ចំណងមិត្តភាព​របស់ Kylian Mbappe និង Karim Benzema កាន់តែ​មាន​ភាព​ស្និត​ស្នាល ហើយ​មិត្តភាព​អ្នក​ទាំង​ពីរ​បាន​នាំ​មក​នូវ​ក្តី​សង្ឃឹម និង​ក្តី​រំភើប​រីករាយ​ដល់​អ្នកគាំទ្រ Real Madrid ។

ចាប់តាំងពី​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Real Madrid ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​បារាំង​មក ពួក​គេ​ទាំង​ពីរ​នាក់​កំពុង​តែ​មាន​ភាព​ប្រសើរ​ទាំង​នៅ​ក្រៅ និង​ក្នុង​ទីលាន​។

ស្រប​ពេល​ដែល​របាយការណ៍​បាន​លើក​ឡើង​ថា Mbappe គឺជា​គោលដៅ​ផ្ទេរ​របស់ Los Blancos​។ ទំនាក់ទំនង​របស់ Benzema និង​ខ្សែប្រយុទ្ធ PSG វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​ពួក​គេ​ត្រូវ​និយាយ​គ្នា​ពី​ទម្រង់​លេង​សម្រាប់​ក្រុម ហើយ​មាន​អ្នកគាំទ្រ​នៅ​ប្រទេស​អេ​ស្បា​ញ តែង​សុបិន​ចង់​ឃើញ​ពួក​គេ​លេង​នៅ​ក្នុង​ក្លឹ​បរួម​គ្នា​។

Benzema បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ AFP ថា មាន​កីឡាករ​ឆ្នើម​ៗ ច្រើន​ណាស់​ចង់​មក​លេង​នៅ Real Madrid ប៉ុន្តែ​មិន​មានឱកាស​។ ក្លឹ​ប​ចង់បាន Mbappe ព្រោះ​គាត់​ជា​កីឡាករ​វ័យក្មេង​មាន​ភាព​រហ័សរហួន​រហ័សរហួន
ពោរពេញ​ដោយ​សមត្ថភាព នឹង​មាន​កាយ​សប្ប​ទា​រឹង​មាំ ។ ទន្ទឹម​នឹង​នេះ​ដែរ​លោក Florentino Perez ក៏​មាន​អារម្មណ៍​រីករាយ​ដែរ នៅ​ពេល​ដែល​ឃើញ Benzema នឹង Mbappe មាន​ទំនាក់ទំនង​ល្អ​បែប​នេះ​៕