ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ពីចាកចេញ របស់អ្នចាំទី Sergio Romero និង Joel Pereira និងកីឡាករយុវជនរបស់ក្លិប ៦នាក់ផ្សេងទៀត នឹងចាកចេញពីក្លឹប នៅរដូវក្តៅនេះ ។
ដោយឡែកខ្សែបម្រើអេស្ប៉ាញ Juan Mata អាចនឹងមិនចាកចេញពីក្លឹបនោះទេ បើទោះបីជាកុងត្រានឹងត្រូវបញ្ចប់ នៅរដូវក្តៅនេះក៏ដោយ ព្រោះក្លិបនៅតែបន្ត លើកិច្ចព្រមព្រៀងថ្មីសម្រាប់រូបគេ ។
ជាមួយគ្នានោះគ្រួសារត្រកូល Glazer ម្ចាស់ក្លិបបិសាចក្រហម បានសន្យាថានឹងគាំទ្រលោក Solskjaer ថានឹងមានកីឡាករថ្មី ២ ទៅ ៣ នាក់ ដែលនឹងមកដល់នៅរដូវក្តៅនេះ។ ជាក់ស្តែង Jadon Sancho នៅតែជាអាទិភាព ហើយពួកគេក៏កំពុងសម្លឹងមើល ការចុះហត្ថលេខាលើខ្សែការពារបន្ថែមទៀតផងដែរ ៕