ការចុះហត្ថលេខាលើកីឡាករ Emerson Royal របស់ក្រុម Barcelona បានធ្វើឱ្យ Sergino Dest ស្ថិតក្នុងស្ថានភាពលំបាក។ ហើយអនាគតរបស់កីឡាករ សញ្ជាតិអាមេរិចនៅឯ Camp Nou ក៏មិនទាន់ព័ត៌មានច្បាស់ការណ៍ណាមួយបានបញ្ជាក់ដែរ។
ការបន្តតំណែងរបស់ Ronald Koeman ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Barcelona ត្រូវបានគេមើលឃើញថា ជាសញ្ញាអវិជ្ជមានសម្រាប់ Sergino Dest ហើយការមកដល់របស់ Emerson បានបន្ថែមការប្រកួតប្រជែងសម្រាប់កន្លែងរបស់គាត់នៅក្នុងក្រុម ។
ឥឡូវនេះពាក្យចចាមអារ៉ាមកំពុងផ្សព្វផ្សាយថា Dest អាចនឹងចាកចេញនៅរដូវក្តៅនេះ។ ហើយក៏មានក្លឹប ផ្សេងទៀតបានដាក់ចំណាប់អារម្មណ៍លើរូបគាត់ ហើយគាត់អាចនឹងត្រូវបានក្លឹបយក្សអាល្លឺម៉ង់ផ្ដល់កុងត្រាអោយ ប្រសិនបើគាត់សំរេចចិត្តចាកចេញ ៕